ពាក្យថា I.T ឬ Information
Technology

ពីរម៉ាត់នេះគឺមានន័យទូលំទូលាយណាស់ព្រោះមុខវិទ្យា
I.T នេះត្រូវបានយកទៅ Apply លើការងារជាច្រើនប្រភេទ
ហើយមានភាពបទបែនទៅតាមស្ថានភាពនៃការងារនិមួយៗថែមទៀតផង។ ហេតុនេះហើយពេលដែល ផ្នែក HR
នៃក្រុមហ៊ុននិមួយៗប្រកាសជ្រើសរើសបុគ្គលិកសំរាប់ទៅបំពាកការងារក្នុងក្រុមហ៊ុនរបស់ខ្លួនលើជំនាញ
IT នេះតែងតែបញ្ជក់យ៉ាងច្បាស់ថាតើគេ
ត្រូវការជំនាញច្បាស់លាស់ណាមួយ ដែលជាមែកធាងនៃជំនាញ IT ។
ខាងក្រោមនេះជា Position នៃជំនាញ I.T មួយចំនួន ថាតើមុខងារទាំងនោះទទួលខុសត្រូវលើការងារអ្វីខ្លះ (បញ្ចាក់…យើងខ្ញុំមិនបានលើកយកអោយគ្រប់ជំនាញនោះទេ គឺយកត្រឹមដែលធ្លាប់ឃើញភាគច្រើន
នៅពេលក្រុមហ៊ុននិមួយៗប្រកាសរើសប៉ុននោះ)
·
IT Manager : តួរនាទីនេះទទួលខុសត្រូវក្នុងការ អនុវត្តការងារ,ត្រួតពិនិត្យ និងចំជួសជុលលើ ហេដ្ឋារចនាសម្ព័ន្ធផ្នែក
Information Technology អោយក្រុមហ៊ុនមួួយ
ហើយគេអាចមានសិទ្ធក្នុងការ ចាត់តាំងមនុស្សទៅតាមផ្នែកនិមួយៗ(Ex : ចាត់ A អោយចំមើលផ្នែក Network,ចាត់ B អោយចំមើលផ្នែក System Error) ដើម្បីអោយមានការងាយស្រួលក្នុងការគ្រប់គ្រង និងចំនាយពេលវេលាតិចបំផុត និយាយរួមធ្វើយ៉ាងណាអោយអង្គភាពនោះមានដំណើរការផ្នែក
I.T យ៉ាងរលូន ប្រសិនបើមានបញ្ហាគឺ អាច Fix បានភ្លាមៗ។ » ដកស្រង webopedia
·
IT Supervisor : ទទួលខុសត្រូវលើការ ដំឡើង,ជួសជុស និង Upgrade
ប្រព័ន្ធបច្ចេកវិទ្យានៅក្នុងក្រុមហ៊ុនមួួយ។
ជាទូរទៅផ្នែកនេះធ្វើការងារជាក្រុម ហើយសហការជាមួយនឹងក្រុម IT Admin និង IT Support ដើម្បីតាមដាននូវដំណើរការប្រត្តិការណ៍ការងារ
មុខងារដំណែងនេះក៏មិនសួវខុសពីផ្នែក IT Manager ផងដែរ
ព្រោះការងារឡាំងឡាយត្រូវធានាអោយបានថា System ដំណើរការណ៍បានយ៉ាងរលូននឹងត្រឹមត្រូវបំផុត។
» ដកស្រង techopedia
·
IT
Administrator : ទទួលខុសត្រូវលើផ្នែកធំៗចំនួនពីរ គឺ ការដំឡើង
និងជួលជុសផ្នែក Network នឹង ធានាអោយបានខ្ពស់បំផុតនៃ
ប្រព័ន្ធសុវត្ថិភាព នៃ System ទាំងអស់ក្នុងក្រុមហ៊ុនមួយ។ ជាទូទៅក្រុមហ៊ុនភាគច្រើននឹងជួល IT Administrator ម្នាក់សម្រាប់បុគ្គលិកគ្រប់
50 នាក់។ » ដកស្រងcwjobs
·
IT Support /IT
Officer: ទទួលខុសត្រូវក្នុងការចាំ Support នៅពេលដែល
User ដែលកាន់ Computer ត្រូវការអ្វីម្យ៉ាងដូចជា
ការដំឡើងកម្មវិធី ការផ្លាស់ប្តូរឧបករណ៍ណាមួយ ឧ. Mouse , Keyboard ហើយ IT Supporter ក៏មានលទ្ធភាព Train ទៅកាន់ User នៅពេលមាន App ឬ
Service ថ្មីដែលចង់អោយ User ប្រើប្រាស់ផងដែរ
» ដកស្រង Virtuehsoting
·
IT Technical : ទទួលខុសត្រូវក្នុងការ Install,Uninstall app , ជួសជុល
ដើម្បីអោយ System មួយដំណើរដោយប្រក្រដីការប្រក្រដី ភាគច្រើនគេប្រើសំរាប់
ហាងលក់ Computer ឬ ហាងជួលជុស Computer ។
·
IT specialist : ទទួលខុសត្រូវការ រៀបចំផែនការ ទៅលើតំរូវការដែលត្រូវប្រើប្រាស់ (Software/Hardware)
ហើយក៏ទទួលខុសត្រូវលើការ Install,test,Troubleshoot (ស្វែងរកប្រភពនៃ Error) ,Update Upgrade ផងដែរ។ »ដកស្រង work.chron
No comments:
Post a Comment