នៅក្នុងយុគសម័យបច្ចេកវិទ្យា អ៊ិនធើណិត (Internet) បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់
នៅក្នុងជីវិតរស់នៅរបស់មនុស្សជាតិ។ បន្ថែមលើនេះទៅទៀត អ៊ិនធើណិត (Internet)
ក៏បាននិង
កំពុងក្លាយជាកំលាំងចលករដ៏មានប្រសិទ្ធិក្នុងការជំរុញប្រតិបត្តិការអាជីវកម្មក្នុងថា្នក់ជាតិ
តំបន់ និង អន្តរជាតិផងដែរ។ ជាការពិតណាស់ នៅពេលដែលយើងនិយាយអំពីអាជីវកម្ម និង
អ៊ិនធើណិត (Internet) យើងតែងតែនឹកឃើញនូវប្រភេទអាជីវកម្មបែបថ្មីមួយដែលយើងហៅជាទូទៅថាអាជីវកម្ម
អេឡិចត្រូនិច (E-commerce)។ នៅក្នុងអត្ថបទនេះ
លោកអ្នកនឹងបានសិក្សាស្វែងយល់ថាតើអ្វី ទៅជាអាជីវកម្មអេឡិចត្រូនិច (E-commerce)
ហើយតើវាមានរូបភាពយ៉ាងដូចម្តេច?
អាជីវកម្មអេឡិចត្រូនិច (E-commerce ឬ Electronic Commerce) គឺជាសកម្មភាពនៃ ការលក់ផលិតផល/ទំនិញ ឬផ្តល់សេវាតាមរយៈអ៊ិនធើណិត (Internet)។ ជាការពិតណាស់ អាជីវ កម្មអេឡិចត្រូនិច (E-commerce) គឺជាកត្តាដែលជំរុញសេដ្ឋកិច្ចឱ្យមានការអភិវឌ្ឍន៍ដ៏មានប្រសិទ្ធិ ភាព ដោយសារតែវាបានពន្លឿននូវសកម្មភាពអាជីវកម្មយ៉ាងខ្លាំងក្លា។ ទំហំនៃការលក់តាមរយៈ អាជីវ កម្មអេឡិចត្រូនិច (E-commerce) ត្រូវបានគេរំពឹងទុកថានឹងមានការកើនឡើងរហូតដល់ ៥៥០ ប៊ីលលានដុល្លារអាមេរិកត្រឹមឆ្នាំ ២០២០។ បច្ចុប្បន្ននេះ ក្រុមហ៊ុនធំៗដែលក្តោមក្តាប់ទីផ្សារអាជីវកម្ម អេឡិចត្រូនិច (E-commerce) ច្រើនជាងគេមានដូចជា ក្រុមហ៊ុន Amazon ក្រុមហ៊ុន Wal-Mart និង ក្រុមហ៊ុន Alibaba ជាដើម។
អាជីវកម្មអេឡិចត្រូនិច
(E-commerce) បែងចែកចេញជាបីប្រភេទធំៗគឺ ប្រភេទ B2C
ប្រភេទ B2B និង ប្រភេទ C2C។
-
ប្រភេទ B2C (Business to Consumer) គឺជាប្រភេទមួយនៃអាជីវកម្មអេឡិចត្រូនិច
(E-commerce) ដែលការទិញលក់ទំនិញគឺធ្វើឡើងតាមរយៈអនឡាញ
(Online Shopping) រវាង
អ្នកផ្គត់ផ្គង់និងអ្នកប្រើប្រាស់។ ឧទាហរណ៍ការទិញសៀវភៅពីគេហទំព័រ Amazon
ការទិញ CDs/DVDs ពីគេហទំព័រ play.com
ឬក៏ការទិញសម្ភារៈប្រើប្រាស់ដូចជាសំលៀកបំពាក់ កាបូប គ្រឿង
សំអាងតាមរយៈអនឡាញ (Online) ដែលយើងអាចមើលឃើញជាឧទាហរណ៍ស្រាប់នៅកម្ពុជា។
- ប្រភេទ
B2B (Business to Business) ក៏ជាប្រភេទមួយនៃអាជីវកម្មអេឡិចត្រូនិច
(E-commerce) ដែលប្រតិបត្តិការទិញលក់ទំនិញ
ឬសេវាគឺត្រូវបានធ្វើឡើងរវាងក្រុមហ៊ុននិងក្រុមហ៊ុន។
ឧទាហរណ៍ក្រុមហ៊ុនមួយបានបញ្ជាទិញម៉ាស៊ីនព្រីន (Printers) ពីក្រោមហ៊ុនផ្គត់ផ្គង់មួយទៀត
សម្រាប់ប្រើប្រាស់នៅក្នុងកិច្ចការអាជីវកម្មរបស់ខ្លួន
ឬក៏ក្រុមហ៊ុនសាជីវកម្មមួយបានជួលក្រុមហ៊ុន គណនេយ្យមួយ
ឱ្យធ្វើសវនកម្មក្រុមហ៊ុនរបស់ខ្លួនជាដើម។
-ប្រភេទ C2C (Customer to Customer) ក៏ជាប្រភេទមួយនៃអាជីវកម្មអេឡិចត្រូនិច (E-commerce) ដែលតាមរយៈប្រតិបត្តិការរបស់វា បុគ្គលទាំងឡាយដែលមិនមែនជាក្រុមហ៊ុនអាចធ្វើការ ដាក់លក់ផលិតផល ឬសេវារបស់ខ្លួននៅលើគេហទំព័ររបស់មួយ។ វាគឺជាប្រភេទអាជីវកម្មដែល ធ្វើការដេញថ្លៃលក់តាមប្រព័ន្ធអនឡាញ (Online Auction) ជាឧទាហរណ៍មានដូចជា គេហៈទំព័រ Ebay និង Etsy ជាដើម៕

E-Commerce និង ប្រភេទនៃ E-Commerce
ការវិភាគអាជីវកម្មដោយប្រើប្រាស់ PESTEL នឹងធ្វើឱ្យម្ចាស់អាជីវកម្មអាចកំណត់បាននូវកត្តាខាងក្រៅ
Macro (external) ដែលស្ថាប័នមួយអាចនឹងប្រឈម។
មុននឹងការចាប់ផ្ដើមអាជីវកម្ម ការប្រើប្រាស់ PESTEL គឺជារឿងចាំបាច់មួយដើម្បីធានាបានថា
អាជីវកម្មរបស់អ្នកដែលបើកដំណើរការ មិនប្រឈមនឹងបញ្ហាច្រើន។ PESTEL គឺមកពីពាក្យកាត់ទាំង ៦ខាងក្រោម៖
P (Political Factor)៖ កត្តានយោបាយ
នេះជាចំណុចសំខាន់មួយដែលយើងត្រូវការវិភាគទៅលើតួនាទីរបស់រដ្ឋាភិបាលនៅក្នុងសេដ្ឋកិច្ច ពោលថាតើរដ្ឋាភិបាលអាចចូលអន្តរាគមន៍នៅក្នុងសេដ្ឋកិច្ចកម្រិតណា។ ពាក់ព័ន្ធនឹងចំណុចនេះ យើងមើលទៅលើ គោលនយោបាយរបស់រដ្ឋាភិបាល ស្ថិរភាពនយោបាយក្នុងប្រទេស អស្ថិរភាពនៅក្នុងទីផ្សារក្រៅប្រទេស គោលនយោបាយពាណិជ្ជកម្មអន្តរជាតិ គោលនយោបាយសារពើពន្ធ ច្បាស់ការងារ គោលនយោបាយពាណិជ្ជកម្ម ជាដើម។

មិនថានៅប្រទេសណានោះទេ
កត្តានយោបាយគឺជារឿងដែលសំខាន់ និងចំណុចដែលមានឥទ្ធិពលទៅលើស្ថាប័ន
(ឯកជន) និងប៉ះពាល់ដល់បរិយាកាសអាជីវកម្មទាំងមូល។ ត្រង់ចំណុចនេះដែរ
ស្ថាប័ន
ឬអាជីវកម្មត្រូវតែមានវិធានការក៏ដូចជាផែនការសម្រាប់ឆ្លើយតបទៅនឹងបញ្ហានាពេលបច្ចុប្បន្ន
និងគិតទុកជាមុន
និងត្រូវតែកែតម្រូវផែនការទីផ្សារស្របទៅតាមនឹងគោលនយោបាយរបស់រដ្ឋាភិបាល។

E (Economic Factors)៖ កត្តាសេដ្ឋកិច្ច
កត្តាសេដ្ឋកិច្ចនេះគឺជាធាតុផ្សំ និងសំខាន់ទីពីរដែលមានឥទ្ធិពលមកលើអាជីវកម្ម និងការបង្កើតប្រាក់ចំណេញរបស់ស្ថាប័នឯកជននីមួយៗ។ កត្តាសំខាន់ដែលអាជីវកម្មត្រូវពិនិត្យមើលរួមមាន កំណើនសេដ្ឋកិច្ច អត្រាការប្រាក់ អត្រាប្ដូរប្រាក់ អតិផរណា និង កម្រិតប្រាក់ចំណូលប្រជាជនប្រជាជនជាដើម។ ពាក់ព័ន្ធនឹងកត្តាសេដ្ឋកិច្ចនេះដែរ គេអាចបំបែកវាទៅជាពីរផ្នែកសំខាន់ៗគឺ កម្រិតម៉ាក្រូ និងកម្រិតមីក្រូ។

កម្រិតម៉ាក្រូ
គឺពាក់ព័ន្ធទៅនឹងការគ្រប់គ្រងតម្រូវការទីផ្សារនៅសេដ្ឋកិច្ចប្រទេសមួយ។
ត្រង់ចំណុចនេះគឺចង់សំដៅទៅដល់ចំណាត់ការរបស់រដ្ឋាភិបាលទៅលើ
គោលនយោបាយកំណត់អត្រាការប្រាក់ គោលនយោបាយសារពើពន្ធ
ឬការចំណាយរបស់រដ្ឋាភិបាលជាដើម។ ដោយឡែក បើនិយាយពីកម្រិតមីក្រូវិញ
គឺសំដៅទៅដល់កត្តាទាំងឡាយដែលនិយាយពីមនុស្សចំណាយប្រាក់ចំណូល។
ចំណុចមីក្រូនេះ គឺមានឥទ្ធិពលខ្លាំងដល់ប្រភេទអាជីវកម្មផ្គត់ផ្គង់ឱ្យអតិថិជនចុងក្រោយ
(B2C-Business 2
Consumers)។
S (Social Factors)៖ កត្តាសង្គម
កត្តាសង្គមគឺពាក់ព័ន្ធនឹងសង្គម និងវប្បធម៌ ដែលជាផ្នែកមួយយ៉ាងសំខាន់ដែលម្ចាស់អាជីវកម្ម ឬ ការវិភាគអាជីវកម្មត្រូវតែគិតឱ្យដល់។ ពាក់ព័ន្ធនឹងកត្តានេះ គេនឹងមើលទៅលើ កំណើនប្រជាជន ប្រភេទអាយុប្រជាជន កត្តាសុខភាព ឥរិយាបថអ្នកប្រើប្រាស់ កម្រិតនៃការអប់រំ កត្តាប្រជាសាស្ត្រ (អាយុ ភេទ សាសនា កម្រិតវប្បធម៌ ប្រាក់ចំណូល…) ទំនោរវប្បធម៌ បម្លាស់ប្ដូររបៀបរស់នៅ បម្លាស់ប្ដូរឥរិយាបថ។ ចំណុចនេះគឺមានឥទ្ធិពលដោយផ្ទាល់ដល់អាជីវកម្មដែលអ្នកទីផ្សារត្រូវតែយល់ឱ្យបានច្បាស់ទើបអាចដាក់ចេញនូវយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព។

T (Technological
Factors)៖ កត្តាបច្ចេកវិទ្យា
ដូចដែលអ្នកទាំងអស់គ្នាបានដឹងរួចទៅហើយថា កត្តាបច្ចេកវិទ្យាបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់បំផុតសម្រាប់អាជីវកម្មនីមួយៗ។ កត្តានេះមានឥទ្ធិពលដោយផ្ទាល់មកលើការលក់ ក៏ដូចជាទីផ្សារ។ ចំណុចនេះគេនឹងពិនិត្យមើលទៅលើ បម្លាស់ប្ដូរបច្ចេកវិទ្យាឌីជីថល ឬទូរស័ព្ទ ប្រព័ន្ធស្វ័យប្រវត្តិកម្ម ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ជាដើម។ កត្តានេះដែរ គេនឹងពិនិត្យមើលទៅលើកត្តាបីទៀតគឺ៖
១) រិះរកវិធីថ្មីដើម្បីផលិតផលិតផល និងបង្កើតសេវាកម្ម
២) រិះរកវិធីថ្មីដើម្បីចែកចាយផលិតផល និងសេវាកម្ម
៣) រិះរកវិធីថ្មីដើម្បីទំនាក់ទំនងទៅកាន់ទីផ្សារគោលដៅ

E (Environmental
Factors)៖ កត្តាបរិស្ថាន
ក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ ការវិភាគអាជីវកម្មក៏គេយកកត្តាបរិស្ថានមកគិតគូរផងដែរ។ កត្តានេះសំខាន់ព្រោះវាពាក់ព័ន្ធនឹង ភាពកម្រនៃវត្ថុធាតុដើម កង្វះបរិយាកាស និងបរិស្ថាន ការបញ្ចេញជាតិកាបូន និងកត្តាផ្សេងទៀតជាដើម ដែលកត្តានេះក្រុមហ៊ុនត្រូវអភិវឌ្ឍន៍ខ្លួនទៅជាក្រុមហ៊ុនដែលមានដំណើរការដោយក្រោមសីលធម៌ និងប្រកាន់យកគោលការណ៍អភិវឌ្ឍន៍ប្រកបដោយចិរភាព។ នៅប្រទេសអភិវឌ្ឍន៍ទិញអតិថិជនគាំទ្រក្រុមហ៊ុនដែលផលិតនូវផលិតផល ឬសេវាកម្មដែលគិតគូរទៅលើបរិស្ថាន ឬមានកម្មវិធីដើម្បីសង្គម (Corporate Social Responsibilities) ច្រើន។

L (Legal Factors)៖ កត្តាច្បាប់
អាជីវកម្មត្រូវតែវិភាគជាចាំបាច់និងយល់ឱ្យបានច្បាស់នូវកត្តាផ្លូវច្បាប់ដែលគ្រប់ដណ្ដប់ទៅលើដែនដីដែលខ្លួននឹងដំណើរការអាជីវកម្ម។ យើងត្រូវយល់ថា ប្រសិនបើមានការផ្លាស់ប្ដូរច្បាស់ឬ បទបញ្ញត្តណាមួយរបស់រដ្ឋាភិបាល គឺអាចប៉ះពាល់ដល់អាជីវកម្មក្នុងវិស័យនោះ។ ច្បាប់សំខាន់មានដូចជា ច្បាប់ការងារ ច្បាប់ពន្ធដារ ឬពន្ធគយ ច្បាប់ពាក់ព័ន្ធនឹងកត្តាសុវត្ថិភាពនិងសុខភាពអ្នកប្រើប្រាស់ និងច្បាប់ជាច្រើនទៀត។

អ្វីដែលបានរៀបរាប់ខាងលើ
គឺសុទ្ធតែជាកត្តាខាងក្រៅខ្លួនដែលម្ចាស់អាជីវកម្មមិនអាចគ្រប់គ្រងបាន។
ដូច្នេះ ការវិភាគអាជីវកម្មដោយប្រើប្រាស់ PESTEL គឺធ្វើឱ្យម្ចាស់អាជីវកម្មឬថ្នាក់ដឹកនាំដឹងពីកត្តាប្រឈមទាំងឡាយពាក់ព័ន្ធទៅនឹងចំណុចទាំង
៦ដែលមានឥទ្ធិពលដោយផ្ទាល់មកលើអាជីវកម្ម៕
No comments:
Post a Comment