យល់ដឹងពីមូលដ្ឋានខ្លះៗនៃ Mainboard ឬ Motherboard - Khmer Share Knowledge-Technical

Latest

BANNER 728X90

Monday, August 13, 2018

យល់ដឹងពីមូលដ្ឋានខ្លះៗនៃ Mainboard ឬ Motherboard


Mainboard Motherboard គឺជាបន្ទះ circuit សំរាប់ជាតំណរភ្ជាប់នៃ Component (គ្រឿងគ្រៅ) ទាំងអស់ដែលអាចអោយ Computer មួយអាចដំណើរការទៅបាន។ ផ្នែកសំខាន់ៗនៃ Mainboard Motherboard មានដូចជា
1 / Form Factor (មាឌដ្ឋាន ឬ ទំហំនៃ Mainboard Motherboard)

ជាការពិតណាស់គ្រប់Computer ទាំងឡាយទាំង​laptop និង Desk តែងតែមានរាងរៅ និង ទំហំខុសគ្នា ដូចនេះ Mainboard Motherboard ត្រួវតែមានទំហំខុសគ្នាផងដែរ។ ខាងក្រោមនេះជាទំហំ (form factor) នៃ Mother/main board:
·        ATX:  12 x 9.6 inches
·        microATX: តូចជាង ATX
·        Mini-ATX: តូចជាង microATX ផាគច្រើនផលិតតំរូវ  mobile CPUs
·        Mini-ITX: 6.7 x 6.7 inches
·        Nano-ITX: ទំហំពាក់កណ្តាលនៃ Pico-ITX និង Mini-ITX
·        Pico-ITX: តូចបំផុត 3.9 x 2.8 inch
2 / Chipset
ជាសំណុំនៃគ្រឿងអគ្គិសនីនៅក្នុង ICs វាមាននាទីអនុញ្ញាត្តិអោយ data អាចហូរទៅវិញទៅមករវាង Component ផ្សេងដូចជា CPU,RAM,VGA,..chipset នៅក្នុង computer ត្រូវបានគេចែកចេញជាពីរប្រភេទគឺ
·        Northbridge: មានទីតាំងនៅខាងជើងលើ Board “bridges (សីម៉ា)” ភ្ជាប់ទៅកាន់ components: ដូចជា CPU, RAM, និង PCIe
·        Southbridge: មានទីតាំងនៅខាងត្បូងលើ Board “bridges (សីម៉ា)” tភ្ជាប់ទៅកាន់ components: ដូចជា: BIOS, USB, SATA, and PCI
3/ CPU Socket (ជើង ដាក់ CPU)


CPU (Central processing unit) បន្ទះ circuit មានមុខងាររ៉ាប់រងនូវពាក្យបញ្ជា និង អនុវត្តន៍ការងារដូចជា arithmetic, logical, control និង input/output (I/O) តាមពាក្យបញ្ជារជាក់លាក់។ ជាក់ស្តែង CPU Socket គឺជាជើងសំរាប់ភ្ជាប់ ដំបន្ទះ CPU ទៅកាន់ Board
4 / Slots 


ជាជើងសំរាប់ភ្ជាប់គ្រឿងមួយចំនួនទៅកាន់នៃ Board ដូចជា ជើងដោត RAM,ជើងដោយខ្សែរ SATA ,PCI,PCIe,USB.
5/ Data bus


ខ្សែរ ចំលងលើ board (ខ្សែសីម៉ា)
តើវាដំណើរការជាមួយគ្នាយ៉ាងដូចម្តេច?
ពេលអ្នកចាប់ផ្តើមចុច Power On នោះ ដំ Power supply នឹងបញ្ជូល ថាមពលអគ្គិសនីទៅកាន់ MainBoard.
Data រត់ទៅកាន់ Chipset ទាំងពីរប្រភេទ តាមរយះ Data bus
Northbridge បញ្ជូល Data ទៅកាន់ RAM, ហើយ RAM បញ្ចូល input ទៅកាន់ CPU ដើម្បី Output
Southbridge បញ្ជូល Data ទៅកាន់ BIOS, USB, SATA, និង PCI. Bios អនុញ្ញាត្តិអោយ Computer ដំណើរការ ហើយ Bios មានមុខងារដាសអោយ Hard Disk ដំណើរការដើម្បី run OS

No comments:

Post a Comment